Subscribe Us

header ads

កិច្ចសន្យាជួលផ្ទះ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចសន្យាជួលផ្ទះ
ភាគី”ក”   (ជាភាគីម្ចាស់ផ្ទះ) ឈ្មោះ .......ភេទប្រុស មាន មានអាស័យដ្ឋានផ្ទះលេខ ....ភូមិ... ឃុំ..........ស្រុក...ខេត្ត............។
ភាគី”ខ”   (ជាភាគីជួលផ្ទះ)  ឈ្មោះ ........ភេទប្រុស
                
តាមរយះការពិភាក្សាគ្នា ភាគី”ក” និង ភាគី​”ខ” បានព្រមព្រៀងគ្នានូវ
លក្ខខ័ណ្ឌស្ដីពីការជួលផ្ទះដែលមានខ្លឹមសារដូចខាងក្រោម
ប្រការ១          ភាគី”ក” បានយលព្រមជួលនូវផ្ទះទៅឲ្យភាគី “ខ” ដែលមានអាស័យដ្ឋានភូមិ..........ឃុំ.........ស្រុក..........ខេត្ត.......។
ដោយតម្លៃឈ្នួលផ្ទះក្នុង១ខែតម្លៃ.....ដុល្លា។ ថេរវេលាសុពលភាពជួលផ្ទះ សំរាប់ភាគី “ខ” គឺមានរយះពេល ...ឆ្នាំ គិតចាប់ពីថ្ងៃទី....ខែ......ឆ្នាំ២០១..។ ភាគី “ខ” មានបំណងចង់ បញ្ចប់កិច្ចសន្យា គឺ ភាគី “ខ” ត្រូវផ្ដល់ដំណឹងឲ្យភាគី “ក” មុនយ៉ាងតិច ....ថ្ងៃ។
ប្រការ២         ភាគី “ខ” ត្រូវទូទាត់ប្រាក់ឈ្នួលទៅភាគី “ក” ក្នុងរយះពេលថ្ងៃទី..... ជារៀងរាល់ខែ។
ប្រការ៣ ភាគី“ខ” ត្រូវទទួលខុស​ត្រូវទាំងស្រុង​ចំពោះមុខច្បាប់​ក្នុងករណីផ្ទះ​ជួលនេះត្រូវ​បានយក​ទៅប្រើប្រាស់នៅក្នុងសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល សន្តិសុខ​សណ្ដាប់​ធ្នាប់​​​សារធារណះ​ ឬក៏រំខានដល់ការរស់នៅរបស់អ្នកជិតខាង និង ធ្វើផ្ទុយពីច្បាប់រដ្ឋ ឬបង្កឲ្យមានអគ្គីភ័យដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ ភាគី “ខ”។  ល។
ប្រការ៤     ចំពោះបញ្ហាទឹក ភ្លើងអគ្គីសនី ភាគី “ខ” ជាអ្នកទទួលខុសត្រូវដោះស្រាយ និងបង់​ថ្ងៃប្រើ​                    ប្រាស់​​​ដោយខ្លួនឯង។
ប្រការ៥      ភាគី “ខ” គ្មានសិទ្ធធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងកម្​មសិទ្ធ​ដាក់លេខ​ផ្ទះរបស់​                    ភាគី ​​“ក” ឡើយ។
ប្រការ៦          ក្នុងកំឡុងពេលកិច្ចសន្យាភាគី “ខ”គ្មានសិទ្ធជួស​ជុលឬកែទម្រង់ផ្ទះដោយគ្មានការយលើព្រមពីភាគី “ក” ឡើយ។
ប្រការ៧          ពេលចប់កិច្ចសន្យា ភាគី “ខ” ត្រូវប្រគល់ផ្ទះឲ្យភាគី “ក”  វិញដោយគ្មានលក្ខខ័ណ្ឌ។ បើមានការខូចខាតក្នុងរយះពេល ភាគី “ខ” កំពុងជួលក៏ដូចជាពេលប្រគល់ផ្ទះនោះ ភាគី “ ត្រូវធ្វើការជួសជុលសងទៅឲ្យភាគី “ក” វិញ តែបើខូចខាតតាមលក្ខណះសំណង់នោះ ភាគី “ខ” មិនចាំបាច់ធ្វើសងវិញឡើយ។
ប្រការ៨     ក្នុងកំឡុងពេលជាប់កិច្ចសន្យាប្រសិនបើមានភាគីណាមួយល្មើសនឹងលក្ខខ័ណ្ឌនៃកិច្ច សន្យា នេះ ភាគីនៅត្រូវទទួលខុសទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។
ចំណាំ       កិច្ចសន្យានេះ តាក់តែងឡើងជាភាសាខ្មែរចំនួន ៣ច្បាប់ៈ ភាគី “ក”  ភាគី “ខ” និងសាក្សីរក្សាទុកម្នាក់មួយច្បាប់រៀង”ខ្លួន ហើយកិច្ចសន្យានេះ​ និង ចូល ជា ធរ មានចាប់ពីថ្ងៃចុះហេត្ថលេខា ឬស្នាមមេដៃស្ដាំនេះតទៅ។
ភ្នំពេញថ្ងៃទី ......ខែ......ឆ្នាំ ២០១...       
    







សាក្សី
 



ភាគី ក